រំភើបណាស់… លោក Mathew Robinson អ្នកដឹកនាំរឿងនៅផលិតកម្មខ្មែរមេគង្គ បានបរិច្ចាគទឹកប្រាក់ ៥០០០ដុល្លារ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា…

ភ្នំពេញ៖ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងនៅទូរទស្សន៍ BBC ហើយបច្ចុប្បន្នជាអ្នកនិពន្ធ និងដឹកនាំរឿងនៅផលិតកម្មខ្មែរមេគង្គ លោក Mathew Robinson បានបរិច្ចាគទឹកប្រាក់ ៥ពាន់ដុល្លារ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមការបង្ហោះរបស់ផេក Cambodia Cinema Department នៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងផេកផ្លូវការរបស់នាយកដ្ឋានយន្តកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា “នាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត លោក Mathew Robinson ជាផលិតករនៃផលិតកម្មខ្មែរមេគង្គ ដែលបានចូលរួមបដិភាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីត19។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត19តាមការណែនាំរបស់ក្រសួងសុខាភិបាល“។

ទន្ទឹមនឹងនេះ​ក៏មានបងប្អូនជាច្រើនបានបង្ហាញក្តីរំភើប និងត្រេកអរជាខ្លាំង ចំពោះដំណឹងមួយនេះ និងសូមអរគុណដ៏លោក Mathew Robinson ដែលបានចូលរួមបរិច្ចាគផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។

ប្រភព៖  Cambodia Cinema Department

Leave a Reply

Your email address will not be published. Required fields are marked *