ល្បីដូចបំណង ! សមត្ថកិច្ចខេត្តសៀមរាបនាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម ករណីហូបពង ការពារបានមេរោគ កូរ៉ូណា (មានវិដេអូ)

សៀមរាប ៖នៅរសៀលថ្ងៃទី27/03/2020 ដោយមានការឯកភាព ពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធី ពី លោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហួតសុធីស្នងការរងទទួលការងារសន្តិសុខ ដោយសហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ រកឃើញនាំ ខ្លួនស្ត្រីឈ្មោះ ដុស សុខឡី អាយុ29ឆ្នាំ ទីលនៅ ទស្សិនខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរប់រ លក់ខោអាវ ម្នាក់ បន្ថែមទៀត​ក្រោយពីបង្ហោះសារនូវវីដេអូ តាមបណ្ដាញសង្គម Tik Tok ដែលមានឈ្មោះ សុខ ឡី នូវពត៌មានមិនពិតនូវខ្លឹមសារថា “នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។

ធម្មតាកូនង៉ា១ខួបទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នាពួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល ” ដែលបានបង្ហោះកាលពីថ្ងៃទី26/03/2020 ហើយត្រូវបានគេយកវិដេអូនេះទៅ ផ្សាព្វផ្សាយបន្ត រហូតដល់មានអ្នក មើល 647,100 នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកមើលដល់ 21,017 នាក់ ។ សរុប 668,117 នាក់បានមើល Video នេះ។ វីដេអូ និងខ្លឹមសារនេះបានអោយធ្វើអោយប្រជាពលរដ្ឋមានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និង សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ ៕

អត្ថបទដោយលោក ៖ Sorn Sopheak-ស៊ន សុភក្រ្ត

Leave a Reply

Your email address will not be published. Required fields are marked *