រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងចំនួន៤នាក់បន្ថែមទៀត សរុបទាំងអស់កើនដល់ ១០២នាក់ហើយ…

នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺCOVID-19 ចំនួន៤ករណីបន្ថែមទៀត ដែលពេលនេះ មានអ្នកឆ្លងសរុបឡើងទៅដល់១០២នាក់​ (ស្រី ២៧នាក់ ប្រុស៧៥នាក់) និងមានចំនួនអ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ០២នាក់ នៅរាជធានីភ្នំពេញ។

បើគិតត្រឹមម៉ោង០៧និង០០នាទី ព្រឹកនេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ៖ អ្នកដែលបានព្យាបាលជាសះស្បើយ សរុបមានចំនួន១៣នាក់ (បុរសជនជាតិចិន០១ ស្រ្តីជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិខ្មែរ ១១នាក់) គិតពីខែមករា ដល់បច្ចុប្បន្ននេះ។ អ្នកដែលកំពុងនៅសម្រាកព្យាបាលសរុបចំនួន៩១នាក់ (ស្រ្តី២៦នាក់ និងបុរស៦៥នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១០២នាក់ (ស្រី២៧ នាក់ ប្រុស៧៥នាក់)។

សម្គាល់៖ អ្នកដែលបានជាសះស្បើយមានបុរសអាយុ៦៤នាក់ នៅរាជធានីភ្នំពេញ និងបុរសអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *