ផ្ទុះខ្លាំង… “រួមគ្នាប្រឆាំង COVID 19” ពី តារាចម្រៀង ពេជ្រ សោភា កំពុងផ្ទុះខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក…មានវិដេអូ

តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានចូលរួមចំណែកនៅក្នុងការបរិច្ចាគផ្ទាល់ខ្លួន ដើម្បីជាការចូលរួមចំណែកនូវក្នុងការទប់ស្កាត់ វីរុសកូវីដ១៩​ ដែលកំពុងតែមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងមានសិល្បករ សិល្បការិនី ជាច្រើនដួងទៀតផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះ រស្មីហង្សមាស បានធ្វើបញ្ចេញបទចម្រៀងថ្មីរបស់ តារាចម្រៀងរូបស្រស់ម្នាក់នេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ក្រោមបទចម្រៀងមួយបទមានចំនងជើងថា​ “រួមគ្នាប្រឆាំង COVID 19″។

នៅក្នុងបទចម្រៀងមួយបទនេះ បានធ្វើការអប់រំ ពីការការពារខ្លួនឲ្យបានជាប់ជានិច្ច ដើម្បីប្រាកដថាអ្នកមិនមាន ផ្ទុកវីរុសកូវី១៩ ។ នៅក្នុងនោះ ក៏មានការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់គ្នា ដែលបានលះបង់គ្រប់បែបយ៉ាង មិនថាគ្រួសារ សាច់ញាតិ កំលាំងកាយ កំលាំងចិត្ត ដើម្បីធ្វើការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩នេះ។

ជាចុងក្រោយ ពេជ្រ​ សោភា ក៏មានសារមួយជូនបងប្អូន ដោយអ្នកនាងបានលើកឡើងថា​” សូមឲ្យបងប្អូនត្រូវមានអនាម័យជានិច្ច ជាមួយសាប៊ូ ជេល ឬទឹកអាល់កុលសម្រាប់លាងដៃ ការចូលរួមចំណែក ដើម្បីទប់ស្កាត់វីរុសកូវីដ១៩”នេះ៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *