រំភើប ជំនួសអ្នកក្រ ! សូមអរគុណ ទឹកចិត្តរបស់គ្រួសារអ្នកមីង🙏🙏ដែលបានចែកអង្ករនិងទឹកអាកុលជូនអ្នកក្រីក្រ

ហ្វេសប៊ុក ៖ យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tara Om បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មិនមែនជាអ្នកសម្បូរស្អីទេ បានពីក្អែកមកចែកតាវ៉ៅដែរទេ ។ ដោយសារក្មេងឈប់វិស្សមកាលអស់ហើយ យើងក៏សម្រេចរំលែកអង្ករដែលជាជំនួយបាយក្មេងជាកញ្ចប់តូចៗ សម្រាប់អ្នកដែលគ្នារកមួយថ្ងៃរស់មួយថ្ងៃមកយកទៅបំពេញកង្វះខាតរបស់គាត់ អ្នកខ្លះចង់ដាច់ពេលម្តងៗហើយដោយសារតែកូរូណា។

ខ្ញុំគ្មានលុយទិញម៉ាសចែកពួកគាត់ទេ លទ្ធភាពត្រឹមទិញអាកុលពីរោងចក្រ SKD យកមករំលែកចែកអោយពួកគាត់ប្រើប៉ុណ្ណោះ ។ បងប្អូនអាចយកអ្វីដែលចង់ចែករំលែកមកដាក់នៅទីនេះបាន​(អាចសេរសេរឈ្មោះខ្លួនឯងលើកញ្ចប់អំណោយបាន) ក្រុមការងារនៅប្រចាំការជារៀងរាល់ថ្ងៃ លើកលែងថ្ងៃសៅរ៏ អាទិត្យបុគ្គលិកសំរាក។ អង្គការស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ទូរសព្ទលេខ 089 330 276 ៕

Leave a Reply

Your email address will not be published. Required fields are marked *