គោចាស់ប៉ះស្មៅខ្ចី! លែងប្តីចោលមកយកតាចាស់អាយុ១០៣ឆ្នាំ មានអីបានដឹងថ្នំាខ្លំាងបែបណាបានតែប៉ុន្មានខែសោះ មានរឿងនឹកស្មានមិនដល់មួយនេះគឺ

ឥណ្ឌូនេស៊ី៖ យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថាលោកតាម្នាក់វ័យ១០៣ឆ្នាំ មិនបញ្ចេញឈ្មោះ មកពីខេត្ត South Sula wsi នៃប្រទេសឥណ្ឌូនេស៊ី បានបង្កើតចំណងអាពាហ៍ពិពាហ៍ជាមួយនឹងនារីម្នាក់វ័យ២៧ឆ្នាំ។ លោកតា មានភាពស្និទ្ធស្នាលជាមួ យនឹងគ្រួសារនារីវ័យក្មេងជាយូរណាស់ មកហើយ តាំងពីនាងនៅតូចម៉្លេះ ហើយគ្រួសាររបស់នាង តែងតែអញ្ជើញលោកតា ចូលរួមពិធីជប់លៀងជួបជុំគ្នាមិនដែលខកខានម្ដងណាឡើយ។ យ៉ាងណាមិញ លោកតាមានឱកាសចូលទៅក្បែរនារីវ័យក្មេង ខណៈពេលដែលនាង កំពុងបែកបាក់ស្នេហាជា មួយនឹងមិត្តប្រុស ដែលលួចមានស្រីផ្សេងចោលនាង ហើយការលួងលោមពីលោកតា បានប្រែក្លាយទៅជាភាពស្និទ្ធស្នាលយ៉ាងសុីជម្រៅ។ថ្មីៗនេះ នារីវ័យក្មេងរូបនេះ ក៏ធ្លាប់រៀបការម្ដងរួចមកហើយដែរ ហើយនាងក៏ត្រូវអតីតស្វាមីវាយធ្វើបាបឥតល្ហែរ រហូតដល់ទ្រាំលែងបាន នាងក៏សម្រេចចិត្តលែងលះ។ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះ លោកតា និងប្រពន្ធវ័យក្មេងរបស់គាត់ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយក៏កំពុងពរពោះកូនជាមួយគ្នាទៀតផង ដែលធ្វើឲ្យប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ីភ្ញាក់ផ្អើលជាខ្លាំងផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *